យុវវ័យ​អង់គ្លេស​យល់​ថា ​ដៃគូ​រួម​គ្រែ​ចាប់ពី ១៩ នាក់​ឡើង​​សមល្មម


ក្រុងឡុងដ៍: មាន​សំណួរ​ចោទសួរ​ខ្លាំង​ចំពោះ​បញ្ហា​ផ្លូវភេទ​នៅ​ចក្រភព​អង់គ្លេស គឺ «តើអ្នក​បាន​គេង​ជាមួយ​ដៃគូ​ប៉ុន្មាន​នាក់?» ឬក៏ «តើ​បទពិសោធ​រួម​គ្រែ​ជាមួយ​នឹង​ដៃគូ​ប៉ុន្មាន​ដែល​អ្នក​ប៉ងប្រាថ្នា?»។
ការសិក្សា​ថ្មី​មួយ​ដោយ​គេហទំព័រ Illicit Encounters បាន​ចោទសួរ​ពលរដ្ឋ​អង់គ្លេស​ជាង ១ ពាន់​នាក់​ដើម្បី​ស្វែងរក​តួលេខ​គួរ​ឲ្យ​ទុកចិត្ដ។ ទាំង​បុរស និង​ស្ដ្រី​ឯកភាព​ថា ១២ គឺជា​តួលេខ​ស័ក្ដិសម​ព្រោះ​វា​សំដៅ​លើ​អ្នកចង់​ភ្លក្ស​របស់​ថ្មី លេង​សើច និង​បណ្ដោះអាសន្ន។
ប៉ុន្ដែ​តើ​ដៃគូ​ប៉ុន្មាន​ដែល​ចាត់ទុក​តិចតួច?
សុភាពនារី​អង់គ្លេស​ប្រាប់ថា ការរួម​គ្រែ​ជាមួយ​ដៃគូ​ក្រោម ១០ នាក់​មិន​ចាត់ទុក​ថាមាន​បទពិសោធ និង​ខ្វះ​រស​និយម។ ជនជាតិ​អង់គ្លេស ក៏បង្ហាញ​ពី​តួលេខ​ដ៏​ស័ក្ដិសម​ថា គឺ លើសពី ១៩ នាក់។ អ្នកឆ្លើយ​សំណួរ​ម្នាក់ ប្រាប់ថា អ្នក​គេង​ជាមួយ​ដៃគូ​ដល់ ១៩ នាក់ ងាយ​នឹង​បបួល​រឿង​លើគ្រែ ឬ​អាត្មានិយម​ពេក និង​ពិបាក​ផ្គាប់ចិត្ដ។
បុរស (៥៣ ភាគរយ) ចង់ដឹងថា មិត្ដ​ស្រី​ខ្លួន​ធ្លាប់​គេង​ជាមួយ​បុរស​ប៉ុន្មាន​នាក់​ហើយ ពីព្រោះ​ពួកគេ​ចង់​ធ្វើការ​ប្រៀបធៀប។ ប៉ុន្ដែ​ភាគី​ខាង​នារី​តែ ៤៥ ភាគរយ ដែល​ចង់​ប្រាប់​រឿង​អតីត​របស់​ដៃគូ។
គ្រីស្ទៀន គ្រេនត៍ អ្នក​នាំពាក្យ Illicit Encounters និយាយ​ថា៖ «យើង​បើក​ទូលាយ មិន​ប្រកាន់​ទោស​អូស​ដំណើរ​រឿង​អតីត និង​ចង់​ភ្លក្ស​ម្លូ​បប្លែក។ ប៉ុន្ដែ ចំពោះ​ស្ដ្រី ពួកគេ​ពេញចិត្ដ​នឹង​រឿង​បច្ចុប្បន្ន ដោយ​មិន​រំឭក​រឿង​អតីត»៕
HR

No comments:

Post a Comment

មួយណាជាលេខ (ដប់ប្រាំបី)?

មួយណាជាលេខ (ដប់ប្រាំបី)?មួយណាជាលេខ (ដប់ប្រាំបី)?មួយណាជាលេខ (ដប់ប្រាំបី)?មួយណាជាលេខ (ដប់ប្រាំបី)?មួយណាជាលេខ (ដប់ប្រាំបី)?មួយណាជាលេខ (ដប់ប្រាំ...