ហុងដា ​ថា ឃ្មឹ​ប រកស៊ី​វាយថ្ម​អត់​ប្រាក់​មក​មើល​កូន


ភ្នំពេញ: ស្ថិត​នឹង​វេលា​ទុក្ខ​មិន​ស្រាកស្រាន្ត​ចិត្ត កាយ​ក៏​មមាញឹក នឹង​ពិធី​បុណ្យ​ខួប​ប្រាំពីរ​ថ្ងៃ​សព​ប្រពន្ធ ចំណែក​កូន​ប្រុស​ជា​ជនបង្ក​ទុក្ខ​សម្លាប់​ម្តាយ​ក្រោយ ក៏ត្រូវ​នាំខ្លួន​ឡើង​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ តារា​កំប្លែង​ជីវិត​ញាំញី​ដោយ​សោកនាដកម្ម​គ្រួសារ​នាយ ហុងដា បាន​ប្រាប់​ថា៖ «អតីត​ភរិយា​ចែក​ផ្លូវ​គ្នា​ច្រើន​ឆ្នាំ និងជា​ម្តាយ​បង្កើត​ជនបង្ក​ហេតុ​ឈ្មោះ អឿន សុខខេង អ្នកនាង ឃ្មឹប ប្រាប់​ថា មិនមាន​ប្រាក់​មក​មើល​កូន​ជាប់ឃុំ​នោះ​ទេ»។
នៅ​ព្រឹក​ថ្ងៃទី ១៥ ខែ​ឧសភា កូនប្រុស​នាយ ហុង ដា ឈ្មោះ​អឿន សុខខេង ដែល​ជាប់​សង្ស័យ​សម្លាប់​ប្រពន្ធ​ក្រោយ​របស់​ឪពុក ឈ្មោះ ស៊ឹម ចាន់ធី ហៅ​ស្រីមុំ ត្រូវ​បាន​នាំខ្លួន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ ជុំវិញ​ករណី​សម្លាប់​ម្តាយ​ក្រោយ។
ទន្ទឹម​នឹង​នោះ នាយ ហុងដា បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ នៅ​រសៀល​ថ្ងៃទី ១៥ ខែ​ឧសភា​នេះដែរ​ថា៖ «ថ្ងៃនេះ​គឺជា​ថ្ងៃ បុណ្យ​គម្រប់​ប្រាំពីរ​ថ្ងៃសព​ប្រពន្ធ ធ្វើ​នៅក្នុង​វត្ត​ទួលសង្កែ។ ចំណែក​កូន​ត្រូវ​ចាប់ខ្លួន​នោះ ក៏ឮ​ដំណឹង​ថា គេ​នាំខ្លួន​ឡើង​តុលាការ​ថ្ងៃនេះ​ដែរ។ ខ្ញុំក៏​មិនដឹង​ថា ត្រូវធ្វើ​យ៉ាងណា សុទ្ធតែ​ជា​កែវភ្នែក​ទាំងអស់»។
ប៉ុន្តែ​យ៉ាងណា នាយ ហុងដា ក៏ពោល​បន្ត​ថា៖ «មានតែ​ទុកឲ្យ​ច្បាប់​គេ​ចាត់ការ ហើយ​ខ្ញុំក៏​មិន​កាន់​ជើងកូន​ដែរ ពេលនេះ គាត់​បាន​ប្រព្រឹត្ត​ខុសធ្ងន់​ណាស់ ទាំង​មនុស្ស​ឃាត និង​ប្រើប្រាស់​គ្រឿងញៀន​ទៀត»។
កូន​ប្រុស​របស់​នាយ ហុងដា ឈ្មោះ អឿន សុខខេង នេះ​ត្រូវបាន​គេស្គាល់​ថា ជាកូន​រួម​តំណក់​ឈាម​របស់​តារា​កំប្លែង​រូបនេះ​ជាមួយ​នឹង​ភរិយា​ដើម អ្នកនាង ឃ្មឹប ដែលជា​កូនស្រី​តារា​កំប្លែង​ជើង​ចាស់​នាយ ជី វ៉ាន់ស៊ុយ។
ជាមួយ​នឹងការ​ចងចាំ​នោះ មជ្ឈដ្ឋាន​ជាច្រើន​ក៏ពោល​បែប​ចម្ងល់​ថា៖ «មិន​ត្រឹមតែ​មិនមាន​ឃើញ​វត្តមាន ម្តាយ​បង្កើត​មក​មើល​កូនត្រូវ​ចាប់ខ្លួន​នោះទេ​តែ​ក៏គ្មាន​ដែរ​ព័ត៌មាន​ពី ឃ្មឹប ទៅដល់​ណា ឬធ្វើ​អ្វី​នោះ?»។
ឆ្លើយតប​នឹង​ចម្ងល់​នេះ ដែរ នាយ ហុងដា ក៏ប្រាប់​ឲ្យដឹង​ដែរ​ថា៖ «អតីត​ភរិយា​ខ្ញុំ និងជា​ម្តាយកូន​ត្រូវ​ចាប់ខ្លួន​នេះ គាត់​ក៏បាន​ដឹង​រឿងនេះ​ហើយ​ដែរ ហើយ​គាត់​ក៏បាន​ខល​មក​ជួបខ្ញុំ​ដែរ។ ប៉ុន្តែ​គាត់​មិន​បានមក​មើល​កូន​នោះ​ទេ»។
នាយ ហុងដា បន្តថា៖ «កូន​ប្រុស​ឈ្មោះ អឿន សុខ​ខេង ដែល​ត្រូវ​ឃុំខ្លួន ពី​ករណី​សម្លាប់​ម្តាយ​ក្រោយ​នេះ គេនៅ​ជាមួយ​ខ្ញុំ​តាំងពី​តូច ក្រោយ​ខ្ញុំ​ចែកផ្លូវ​ពីម្តាយ​គេ ខណៈដែល​គេមាន​បងប្អូន​ពីរ​នាក់ កូនប្អូន​នៅ​ជាមួយ​ម្តាយ»។
ជាមួយគ្នា​នោះ នាយ ហុងដា ក៏​បញ្ជាក់​ថា៖ «ម្តាយ អឿន សុខ​ខេង អតីត​ភរិយា​ខ្ញុំមុន អ្នកនាង ឃ្មឹ​ប គាត់​ប្រាប់​មក​ខ្ញុំតាម​ទូរស័ព្ទ​ថា គាត់​មិន​បាន​មក​មើល​កូនទេ គាត់​ប្រាប់​ថា គាត់​គ្មាន​លុយ​ធ្វើ​ដំណើរ​មកពី​ស្រុក​នៅ​មង្គលបុរី​នោះទេ»។
នាយ ហុងដា ឲ្យដឹង​បន្ថែម​ទៀត​ថា៖ «អ្នកនាង ឃ្មឹប គាត់​មាន​គ្រួសារ​ទៀត​ហើយ ហើយ​សព្វថ្ងៃ​គាត់​រកស៊ី​វាយថ្ម​លក់ នៅ​ស្រុក​កំណើត​គាត់​ជាមួយ​ក្រុម​គ្រួសារ​គាត់។ តែមិន​ដឹងថា​ជីវភាព​គាត់​យ៉ាងណា​ទេ ដែល​គាត់​ប្រាប់​មក​ថា គ្មាន​ប្រាក់​មក​មើល​កូន​នោះ»។
ជាមួយ​គ្នា​នេះ​ក៏មាន​ការ​បញ្ជាក់​ពីមេឃុំ​ភ្នំតូច លោក ជា សាង ដែល​ជាទី​កំណើត​អ្នកនាង ឃ្មឹប ផងដែរ​ថា៖ «ខ្ញុំធ្លាប់​ជួប ឃ្មឹប កាលពី​មុនពេល​ចូលឆ្នាំ​ម្តង ឃើញ​គាត់​នៅក្នុង​ភូមិ​ដែល​ជា​ស្រុក​កំណើត​គាត់ នៅ​ភូមិ​បឹងត្រស់»។
លោក​មេឃុំ​ភ្នំតូច បាន​ប្រាប់​ឲ្យ​ដឹងផង​ដែរថា៖ «តែរូប​សម្ផស្ស​នាង មិន​ដូច​នៅ​ល្បី ក្នុង​សិល្បៈ​ទេ នាង​បង់​សម្ផស្ស​ច្រើន ដែល​មើល​ទៅ​សឹងតែ​មិន​ស្គាល់ថា​អ្នកនាង ឃ្មឹប ហើយ​នាង​ក៏មាន​ប្តី​ផងដែរ​នៅ​ស្រុក​កំណើត​គាត់។ តែ​ត្រង់​ថា គាត់​ប្រក​បរបរ​អីនោះ​លោក​មិនដឹង​ច្បាស់​ទេ»៕

No comments:

Post a Comment

មួយណាជាលេខ (ដប់ប្រាំបី)?

មួយណាជាលេខ (ដប់ប្រាំបី)?មួយណាជាលេខ (ដប់ប្រាំបី)?មួយណាជាលេខ (ដប់ប្រាំបី)?មួយណាជាលេខ (ដប់ប្រាំបី)?មួយណាជាលេខ (ដប់ប្រាំបី)?មួយណាជាលេខ (ដប់ប្រាំ...