
ក្រុងលីម៉ា: ចំទើតនៅលើជួរភ្នំអេនដេស នៃប្រទេសប៉េរូ ដ៏ខ្ពស់ផុតចុងព្រៃព្រឹក្សា អស់រយៈពេលជាច្រើនឆ្នាំ ជំរំជីករ៉ែមាសដ៏ចំណាស់ បានប្រែក្លាយជាក្រុង។ ប្រជាជនជាង ៣ ម៉ឺននាក់រស់នៅលើទីក្រុងភ្នំនេះកម្ពស់ប្រមាណ ៥ គីឡូម៉ែត្រ ជាលំនៅឋានខ្ពស់បំផុតក្នុងពិភពលោក។ ឡារីនខូណាដា កម្ពស់ប្រមាណ ៥១០០ ម៉ែត្រលើនីវ៉ូទឹកសមុទ្រ ពិតជាខ្ពស់ខ្លាំងដែលស្ថានភាពសីតុណ្ហភាពស្រដៀងនឹងអាកាសធាតុនៅភាគខាងលិចឆ្នេរគ្រីនលែន ទោះបីជាស្ថិតចម្ងាយតែពី ១៤ ដឺក្រេពីអេក្វាទ័រ។ រៀងរាល់រដូវក្ដៅមានសភាពសើម ហើយរដូវវស្សាស្ងួត ពេលថ្ងៃត្រជាក់ និងពេលយប់កក។ សីតុណ្ហភាពប្រចាំឆ្នាំមធ្យមក្នុងក្រុងឡា រីនកូណាដា ១,២ អង្សាសេ។ ជាក់ស្ដែង ឡារីនខូណាដា គឺជាតំបន់លំនៅឋានជាងទីក្រុង។ វាគ្មានផ្លូវគូរគមនាគន៍ គ្មានប្រព័ន្ធទឹក និងគ្មានប្រព័ន្ធលូបង្ហូរទេ។ ផ្ទះសំបែងសង់ឡើងដោយប្រក់ស័ង្កសីគ្មានពិតានទប់កម្ដៅ។ បុរសទាំងអស់សុទ្ធតែជាកម្មកររ៉ែ ខណៈស្ដ្រីអ្នកលក់ដូរទំនិញ រែងមាសពីកម្ទេចថ្ម ឬក៏រកប្រាក់ចំណូលពីការលក់ខ្លួន។ ដី អាកាសធាតុ ទឹក និងព្រឹលទឹកកកលើទីក្រុង ឡារីនខូណាដា គួបនឹងទឹកហូរពីលើភ្នំ សុទ្ធតែកខ្វក់។ បើទីក្រុងខ្ពស់បំផុតនេះជាទីក្រុងដ៏ពិតប្រាកដ វានឹងក្លាយជាទីក្រុងសម្បូរប្រជាជនក្រីក្របំផុត និងក្រៀមក្រំបំផុតក្នុងលោក។ ខុសពីទីក្រុងរ៉ែដទៃ ក្រុង ឡារីនខូណាដា មិនមែនជាកម្មសិទ្ធិរបស់ក្រុមហ៊ុនណាមួយឡើយ។ ផ្ទុយទៅវិញ កម្មកររ៉ែស្ទើរទាំងអស់សុទ្ធតែធ្វើជំនួញខុសច្បាប់។ គ្មានការចុះបញ្ជី និងច្បាប់អនុញ្ញាតឡើយ ហើយក៏គ្មានការអភិវឌ្ឍអ្វីនោះដែរ។ សេដ្ឋកិច្ចនៅទីក្រុងក្រីក្រនេះសភាពមិនទៀងទាត់ ដោយមាសភាគច្រើនដែលរកបានពីក្នុងភ្នំលក់ទៅឲ្យទីផ្សារងងឹត។ ប៉ុន្ដែក្រុមហ៊ុនរ៉ែ Corporacion Ananea មិនផ្ដល់ប្រាក់ខែដល់កម្មករឡើយ។ តែពួកគេអនុវត្ដតាមប្រព័ន្ធច្បាប់ការងារបុរសហៅថា «cachorreo»។ កម្មករត្រូវធ្វើការ ៣០ ថ្ងៃក្នុងមួយខែដោយគ្មានឈប់សម្រាក ហើយនៅថ្ងៃទី ៣១ ពួកគេត្រូវបានឲ្យសែងថ្មយកទៅតាមសមត្ថភាព។ គ្មាននរណាដឹងថា ភ្នំថ្មនេះផ្ទុករ៉ែមាសច្រើនប៉ុនណាទេ តែមានតិចបំផុត។ មនុស្សរាប់ពាន់នាក់ខិតខំប្រវេប្រវាឡើងភ្នំដោយសង្ឃឹមនឹងបានអ្វីទ្រនាប់ដៃខ្លះ។ ដ្បិតតែក្រុមហ៊ុននៅបន្ដប្រើច្បាប់ការងារដ៏ចម្លែកនេះយ៉ាងណាក្ដី ក៏កម្មកររ៉ែបន្ដសម្រុកមកតំបន់នេះច្រើនកកកុញ។ ឆ្នាំ ២០០១ និងឆ្នាំ ២០០៩ ចំនួនអ្នកក្រុង ឡារីនខូណាដា កើនឡើងទ្វេរដង៕HR
No comments:
Post a Comment