ថ្មីៗ​នេះ​ នាយ ចយ បង្អួត​សង្សារ​រូប​ស្អាត​ផ្អើល​ហ្វេសប៊ុក


ភ្នំពេញ: តារា​កំប្លែង​ក្នុង​ក្រុម​នាយ ក្រឹម ដែល​មហាជន​ស្គាល់ និង​គាំទ្រ​ដោយ​សារ​មុខ​ប្លែក​ដាច់ពី​មនុស្ស​ធម្មតា នាយ ចយ ថ្មីៗ​នេះ​នៅក្នុង​បណ្តាញ​សង្គម ឃើញ​មាន​រូបថត​ក្នុង​ភាព​ផ្អែមល្ហែម​ស្និទ្ធស្នាល​ជាមួយ​នារី​រូប​ឆោម​ស្រស់​សោភា ទាំងមុខ​មាត់​ស្អាត​មិន​ចាញ់​តារា​សិល្បៈ ដោយ​បង្អួត​ពីសារ​ខ្លី​ថា ពួកគេ​ជា​គូស្នេហ៍​នឹងគ្នា ធ្វើឲ្យ​រញ្ជួយ​ចិត្ត​អ្នកគាំទ្រ ខណៈ​បុរស​រូប​សង្ហា​ជា​ច្រើន ផ្ទុះការ​ច្រណែន​នឹង​នាយ ចយ។
គណនី​ហ្វេសប៊ុក​របស់នាយ ព្រែក ក៏​បន្ត​បង្ហោះ​រូបថត​នាយ ចយ ជាច្រើន​សន្លឹក​នោះ បង្ហាញ​មហាជន​បាន​ឃើញ​ពីភាព​សង្ហា​របស់​នាយ ច​យ ស្និទ្ធស្នាល និង​ផ្អែមល្ហែម​ជាមួយ​នារី​វ័យក្មេង​ម្នាក់ ដែល​គេ​ដឹងថា​ជា​មិត្តស្រី​នាយ ចយ។
ខណៈ នាយ ព្រែក សរសេរ​សារ​បែប​បញ្ចើច​បញ្ចើ នាយ ចយ ជា​មិត្តរួម​អាជីព​សិល្បៈ និងជា​ប្អូន​ប្រុស​ថា៖ «ផ្អែមល្ហែម​ណាស់ គួរ​ឲ្យ​ច្រណែន បង​ជូនពរ​ប្អូនៗ ទាំងពីរ​ស្រឡាញ់គ្នា​ឲ្យច្រើនៗ​ណា ប្អូន​សម្លាញ់»។
រូបថត នាយ ច​យ ផ្អែមល្ហែម​ជាមួយ​នារី​រូបឆោម​សម្ផស្ស​ក៏ស្រស់​ខ្ញង់ ដែល​មហាជន​គិតថា ជា​រូបថត​នាយ ចយ កម្រ​មាន​នារី​រូប​ស្រស់ បណ្តោយ​ប្រាណ​នែបនិត្យ​បែប​នេះ បាន​ធ្វើឲ្យ​អ្នកលេង​បណ្តាញ​សង្គម ចាប់អារម្មណ៍​យ៉ាងខ្លាំង ដែល​គូស្នេហ៍​ស្រស់ស្អាត មិន​ប្រកាន់​ពីមុខ​មាត់ ខាងក្រៅ​របស់​គេ។
ក្នុង​បណ្តាញ​សង្គម​មានមតិ​ជាច្រើន លាន់មាត់​ថា៖ «ឃើញ​ទេ? ស្នេហា​ពិត គឺមាន​ពិតមែន នៅលើ​លោក​នេះ ដោយ​មិន​គិត​រូប​សម្ផស្ស វណ្ណៈ និង​ពណ៌​សម្បុរ​ទេ»។ ពួកគេ​បាន​សម្តែង​ការរីករាយ និង​ជូនពរ​ឲ្យ នាយ ចយ និង​គូស្នេហ៍ ចេះ​ស្រឡាញ់​គ្នា​រហូត​ផងដែរ»។
ម្ចាស់​ហ្វេសប៊ុក ខ្វាន់​ឌី ខ្វាន់ ឌី ដែល​គេ​ស្គាល់​ថា ជា​នារី​រូប​ស្រស់ ក្នុង​រូបភាព​ស្និទ្ធស្នាល​ផ្អែមល្ហែម​នឹង​នាយ ចយ បាន​សារភាព​ថា៖ «ខ្ញុំ​ស្រឡាញ់​នាយ ច​យ ដោយ​មិន​ប្រកាន់​អ្វីជា​ចំណុច​ខ្វះខាត របស់​គាត់​នោះ​ទេ»។
ស្រីស្រស់​ដែល​កំពុង​ធ្វើឲ្យ​បុរសៗ​ជាច្រើន ពោល​ច្រណែន បាន​បញ្ជាក់ថា៖ «វាជា​និស្ស័យ»។
ខ្វាន់ ឌី លើក​ឡើង​ថា៖ «ខ្ញុំ​អាណិត​នាយ ច​យ ច្រើនជាង​ស្រឡាញ់ ទើប​បណ្តាល​ឲ្យខ្ញុំ និង​គាត់ ឈានដល់​ការបង្កើត​ចំណង​ស្នេហ៍ និង​មាន​រូបថត​ផ្អែមល្ហែម​បែប​នេះ​បង្អួត​គេឯង។ ប៉ុន្តែ​រូបភាព​នេះ​ទើបតែ​កើត​មាន​ក្នុង​ពេល​ថ្មីៗ​នេះទេ»។
ទោះ​យ៉ាងណា នាយ ច​យ មិនអាច​សុំការ​បកស្រាយ​បាន​ទេ ខណៈ​ទាក់ទង​ចូល​ទូរស័ព្ទ​មិនមាន​អ្នក​ទទួល។ ប៉ុន្តែ​ហ្វេសប៊ុក​ឈ្មោះ ខ្វាន់ ឌី ខ្វាន់ ឌី ថា ខ្លួន​មិនទាន់​គិត​រឿង​រៀបការ ឬ​ភ្ជាប់​ពាក្យ​ជាមួយ​នាយ ច​យ ទេ។
កញ្ញា បាន​ហៅ​នាយ ចយ ថា ប៊េប៊ី និង​ហ៊ាន​ឱប តារា​កំប្លែង​រូបនេះ ដោយ​ទទួល​បាន​ពាក្យ​សរសើរ​ថា៖ «អីយ៉ា! នាយ ចយ ពិតជា​សំណាង ដែល​មាន​ស្រី​ស្អាត​ស្រឡាញ់​យល់ចិត្ត»៕

No comments:

Post a Comment

មួយណាជាលេខ (ដប់ប្រាំបី)?

មួយណាជាលេខ (ដប់ប្រាំបី)?មួយណាជាលេខ (ដប់ប្រាំបី)?មួយណាជាលេខ (ដប់ប្រាំបី)?មួយណាជាលេខ (ដប់ប្រាំបី)?មួយណាជាលេខ (ដប់ប្រាំបី)?មួយណាជាលេខ (ដប់ប្រាំ...