ប្រិយមិត្តដែលបានចាប់អារម្មណ៍ទេថាអ្នកប្រើFacebook ប៉ុន្មានម៉ោងក្នុងមួយថ្ងៃ ។ ជាការពិតណាស់ចាប់តាំងពី Facebook ចាប់កំនើតឡើង និង រីកសុសសាយខ្លាំងនិងមានចំនួនអ្នកប្រើប្រាស់កើនឡើងជាបន្តបន្ទាប់ ជារៀងរាល់ថ្ងៃ។ អ្នកប្រហែលជាមិនចាប់អារម្មណ៍ទេថា អ្នកគឺជាអ្នកចំនាយលុយទៅលើFacebook ។ តើFacebook អាចរកលុយពីអ្នកតាមរបៀបណា ? តើ Facebook រកលុយបានមួយថ្ងៃប៉ុន្មាន ?
Facebook បង្កើតឡើងនៅឆ្នាំ ២០០៤ ដោយលោក Mark
Zuckerberg នៅឆ្នាំ ២០០៤ នៅពេលដែលលោកនៅជាសិស្សសកលវិទ្យាល័យ
ជាមួយនិងមិត្តភក្តិបួននាក់ទៀត គឺ Eduardo Savarin, Andrew MvCollum, Dustin
Moskovitz, និង Chris Hughes ដែលដំបូងមានឈ្មោះថា Facemash។
Facebook ក៏បានរកវិធីបង្កើនប្រាក់ចំណូលរបស់ខ្លួនតាមរយះការអោយអតិថិជនរបស់ខ្លួនបង្កើតPage សំរាប់ផលិតផលរបស់ខ្លួនរួច ជួលFacebook អោយ Promote Page like របស់ពួកគេ។ Facebook ក៏មានផលិតផលផ្សេងទៀត សំរាប់រកចំនូលដូចជា Instant Article ដែល តំរូវអោយយើងបង្កើតផេក និង យកពានិច្ចកម្មរបស់Facebook មកដាក់ជាមួយអត្តបទ ហើយចំនូលបានមកពីការផ្សាយពានិច្ចកម្ម គឺចែកភាគរយ ម្ចាស់ ផេកបាន ៥៨ % និង Facebook បាន៤២%។ ហើយបើចង់បានចំនួនអ្នកមើលបានម្ចាស់ផេក ត្រូវជួលFacebook អោយ Promote អត្ថបទរបស់ខ្លួន សរុបទៅ Facebook បានទាំងអស់ ។ បើប្រិយមិត្តចង់រកលុយ ពី Facebook តាមរយះ Instant Article ប្រិយមិត្តត្រូវពូកែសរសេរអត្ថបទដែលទាក់ទាញ គឺមានន័យថា Facebook ត្រូវការគំនិតរបស់យើង ហើយចែកភាគរយជាមួយយើងវិញ ។
ចំនួនអ្នកលេង Facebook មានរាប់ពាន់លាននាក់ដែលមានអ្នក
online ជាង ១.៨៦ ពាន់លាននាក់ ហើយនៅឆ្នាំ២០១៦ Facebook
ប្រកាសចំនូលរកបានគឺ ៥៩.១៩៤ពាន់លានដុល្លាអាមេរិច ដែលចែកនិង ៣៦៥ថ្ងៃ
គឺស្មើរនិង ជាង ១៦២លានដុល្លារអាមេរិច៕
អត្ថបទៈ អាយធី រោគចិត្ត
អត្ថបទៈ អាយធី រោគចិត្ត
No comments:
Post a Comment