
ក្រុងរីយ៉ូ: ដាវី ម៉ូរ៉ៃរ៉ា ទំនងជាយុវជនស្រឡាញ់ឆ្នេរនៃក្រុងរីយ៉ូ ដេជេណៃរ៉ូ ខណៈលោកគ្រងឈុតទេពមច្ឆាជ្រមុជទឹកសមុទ្រលើឆ្នេរអ៊ីប៉ាណេម៉ា រៀងរាល់សប្ដាហ៍។ អ្នកងូតទឹកជាច្រើនទៀតបាននាំគ្នាសម្លឹងមើលក្នុងក្រសែភ្នែកងឿងឆ្ងល់ ខណៈយុវជន ម៉ូរ៉ៃរ៉ា អាយុ ២២ ឆ្នាំ បង្ហាញសកម្មភាពប្លែកបែបនេះរៀងរាល់សប្ដាហ៍។ យ៉ាងណាមិញ បំណងធ្វើនាងមច្ឆាជាផ្នែកមួយនៃទំនោរចូលចិត្ដអ្នកស្រុកប្រេស៊ីល ក៏ដូចជាអ្នករស់នៅកាណាដា និងហូឡង់ លោកមិនឯកានោះទេ។ ចំណូលចិត្ដចង់ក្លាយជាទេពមច្ឆា Ariel ជាតួអង្គឯកក្នុងភាពយន្ដ លោកតែងតែបង្ហាញមុខលើដីគោកញឹកញាប់។ ប៉ុន្ដែលោកនិយាយថា មិនសុទ្ធតែមនុស្សទាំងអស់ពេញចិត្ដចំពោះចំណូលចិត្ដរបស់លោកឡើយ។ អ្នកខ្លះរិះគន់លោក និងដេញឲ្យលោកទៅរកពេទ្យព្យាបាលរោគចិត្ត។ លោកនិយាយថា៖ «មនុស្សម្នាសើចចំអកដាក់ខ្ញុំពីព្រោះខ្ញុំខុសពីគេ។ ប៉ុន្ដែខ្ញុំសើចតបវិញពីព្រោះពួកគេសុទ្ធតែដូចគ្នា។ ខ្ញុំមិនចង់គេចវេះពីការពិតនោះទេ។ ខ្ញុំដឹងច្បាស់ពីវិធីរស់នៅបែបមនុស្សធំ។ ប៉ុន្ដែវាធ្វើឲ្យខ្ញុំរីករាយ ហើយខ្ញុំមិនធ្វើឲ្យនរណាម្នាក់រងទុក្ខឡើយ»។ ប្រេស៊ីលមានរឿងព្រេងពីទេពធិតាសមុទ្រ Iemanja។ ជាទូទៅ មានតែក្មេងស្រីទេដែលប្រាថ្នាចង់ក្លាយជានាងទេពមច្ឆា Ariel។ បច្ចុប្បន្ន អតិថិជនភាគច្រើនជាបុរស។ លោក ម៉ូរ៉ៃរ៉ា ដែលត្អូញថាខ្លួនជាទេពមច្ឆាតែអន់ចិត្តខ្លួនមិនចេះច្រៀងនោះ បានអះអាងថា៖ «មនុស្សភាគច្រើនចង់ធ្វើទេពមច្ឆាមួយខ្យល់ តែខ្ញុំមិនដូច្នោះទេ»៕
No comments:
Post a Comment