ឱក សុគន្ធកញ្ញា បង្ហាញ​រូបថត​សិចស៊ី​ដ៏​កម្រ​


ភ្នំពេញ: មិន​ថា​សម្លៀក​បំពាក់​ប្រចាំ​ថ្ងៃ ឬ​ឈុត​ឡើង​ឆាក​តន្ត្រី​បែប​យុវវ័យ​សម័យ​ទំនើប​ដែល​ធ្លាប់​តែ​ស្លៀក​ជិត​ៗ​បិទ​បាំង​ប្រាណ​នោះ តារា​ចម្រៀង​ល្បី​ប្រចាំ​ទ្រនំ​ហង្ស​មាស កញ្ញា ឱក សុគន្ធ​កញ្ញា ទើប​តែ​​មួយ​ម៉ោង​មុន​នេះ​ បាន​ធ្វើ​ឲ្យ​មហាជន​ភ្ញាក់​ផ្អើល​មិន​តិច​ទេ ជាមួយ​ការ​បង្ហោះ​រូបថត​អង្គុយ​ចំហៀង ​​ដៃ​​កាន់​ទូរស័ព្ទ​ ក្នុង​ឈុត​ខោអាវ​ហាត់​ប្រាណ​ពណ៌​ខ្មៅ​​​រំលេច​នូវ​សម្រស់​ដើម​ទ្រូង ក្បាលពោះ និង​គល់​ភ្លៅ​យ៉ាង​ស្រឡូន ក្នុង​បណ្ដាញ​អ៊ីនស្តាក្រាម។
តារា​ចម្រៀង ឱក សុគន្ធកញ្ញា។ រូបថត អ៊ីនស្តាក្រាម រូបថត​ដ៏គួរ​ឲ្យ​ភ្ញាក់ផ្អើល​ ដែល​ធ្វើ​ឲ្យ​ប្រិយមិត្ត​ខ្លះ​ចំហរ​មាត់​ទាំង​បន្លឺសារ​ឡើង​ថា៖ «នេះ​ជា​រូប​ថត​​សិច​ស៊ី​ពុំ​ធ្លាប់​មាន​បង្ហោះ​ឡើយ​សម្រាប់​កញ្ញា ឱក សុគន្ធ​កញ្ញា»។ ភ្ជាប់​ជាមួយ​រូបថត​នោះ​ផង​ដែរ តារា​ចម្រៀង​ម្ចាស់​បទ «រាំអ៊ីចេះៗ» រូប​នេះ​បាន​សរសេរ ​​ថា៖ «យុទ្ធនាការ​សម្រក​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន…»។
ក្នុង​​នោះ​តារា​ចម្រៀង​សម្បូរ​អ្នក​គាំទ្រ​ជា​យុវវ័យ​រូបនេះ​បាន​ប្ដេជ្ញា​នឹង​ខ្លួន​ឯង​ទៀត​ថា៖ «៥ គីឡូ​ត្រូវ​ចាក​ចេញ​ពី​ខ្លួន​របស់​ខ្ញុំ បើ​មិនដូច្នោះ​ទេ​មិន​អាច​យក​ឈ្នះ​ជំងឺ​ផ្សេងៗ​បាន​ទេ…»។ តារាចម្រៀង ឱក សុគន្ធ​កញ្ញា ​ដែល​ទើប​ប្រកាស​សុំ​​ធ្វើ​សិស្ស​​របស់​កីឡាការិនី​ហែលទឹក​រូប​ស្រស់​ ហែម ថុនវិទិនី ​រូបនេះ នាង​បានក្រើន​រំឭក​​ប្រាប់​ប្រិយមិត្ត​ទៀត​ថា៖ «ហាត់​ប្រាណ​ដើម្បី​សុខភាព រក្សា​គីឡូ​ទើប​មិន​ងាយ​ឈឺ…»។
ក្រោយពីឃើញ​រូបថត​ក្នុង​បណ្ដាញ​អ៊ីនស្តាក្រាម​របស់ តារា​ចម្រៀង ឱក សុគន្ធ​កញ្ញា អ្នក​គាំទ្រ​របស់​នាង​ក្រៅពី​ដាក់រូប​ភាព​ចំហរ​មាត់​ធំៗ​ដោយ​ភ្ញាក់​ផ្អើល​មិន​គួរ​ឲ្យ​ជឿ​នឹង​ភ្នែក​ពី​រូបភាព​សិចស៊ី​មិន​ធ្លាប់​មាន​របស់​នាង​នោះ ​ខ្លះ​សរសេរ​ថា៖ «រាង​បង​ឡើង​ស្លីម​ម៉ង» «សិច​ស៊ី​សាឡប់​ តារា​សំណព្វ​ចិត្ត​ខ្ញុំ» និង​ខ្លះ​ទៀតថា «សិចស៊ី​ឡើង​កប់​ម៉ង​បង​កញ្ញា»៕

No comments:

Post a Comment

មួយណាជាលេខ (ដប់ប្រាំបី)?

មួយណាជាលេខ (ដប់ប្រាំបី)?មួយណាជាលេខ (ដប់ប្រាំបី)?មួយណាជាលេខ (ដប់ប្រាំបី)?មួយណាជាលេខ (ដប់ប្រាំបី)?មួយណាជាលេខ (ដប់ប្រាំបី)?មួយណាជាលេខ (ដប់ប្រាំ...