
ក្រុងណសវែលស៍: មេចុងភៅម្នាក់បានបង្កាត់ពូជម្ទេសដ៏ហឹរបំផុតក្នុងលោក ហើយវាមានអានុភាពសម្លាប់មនុស្សទៀតផង។ ម្ទេសគ្រងកំណត់ត្រាបច្ចុប្បន្នឈ្មោះ «ដង្ហើមនាគ» ត្រូវបានបង្កាត់ពូជឡើងដើម្បីប្រើប្រាស់ក្នុងវិស័យវេជ្ជសាស្ដ្រសម្រាប់ធ្វើជាថ្នាំស្ពឹក ពីព្រោះប្រេងម្ទេសនេះមានអានុភាពធ្វើឲ្យស្បែកស្ពឹក។ លោក ម៉ៃ ស្មីត មកពីទីក្រុង ស្ទ្រីតអាសាព នៅតំបន់ភាគខាងជើងរដ្ឋណសវែលស៍ បានដាំម្ទេស និងបន្លែអស់រយៈពេល ៧ ឆ្នាំមកហើយ។ នេះបើយោងតាម Daily Post។ វាមានកម្រិតជាតិហឹរជាង ២,៤៨ លានខ្នាតស្កូវៀល ដែលអាចធ្វើឲ្យអ្នកញ៉ាំវាស្ទះផ្លូវដង្ហើម ឬអាចសន្លប់ទៀតផង។ ទាហានអាមេរិកបានប្រើទឹកប្រេងម្ទេសដែលមានកម្រិតហឹរប្រមាណ ២ លានស្កូវៀល។ លោក ស្មីត អាយុ ៥៣ ឆ្នាំ បាននិយាយថា៖ «វាមិនទាន់ត្រូវបានធ្វើតេស្ដទូលំទូលាយនៅឡើយទេ។ ខ្ញុំគ្រាន់តែបានដាក់វាលើចុងអណ្ដាត វាធ្វើឲ្យហឹរស្ទើរតែហោះទៅហើយ។ កម្រិតនៃជាតិហឹររបស់វាបានកើនឡើងខ្លាំងទៅ»។ ម្ទេសដង្ហើមនាគ ក៏មានឥទ្ធិពលសម្បើមដែលគ្រាន់តែប្រេងម្ទេសនេះមួយតំណក់បន្តក់ក្នុងទឹក ២,៤៨ លានតំណក់ ក៏អាចធ្វើឲ្យទឹកនោះមានជាតិហឹរដែរ។ ដូច្នេះហើយទើបម្ទេសនេះចាំបាច់ត្រូវរក្សាក្នុងប្រអប់បិទជិត៕HR
No comments:
Post a Comment